ព្រះត្រៃបិដក ភាគ ៨៣

អភិធម្មបិដក បុគ្គលប្បញ្ញត្តិ


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ អង្គ​នោះ។


ឧទ្ទេស​វារៈ


 [១] បញ្ញត្តិ ៦(១) គឺ ខន្ធ​ប្ប​ញ្ញ​ត្តិ ១ អាយ​តនប្បញ្ញ​ត្តិ ១ ធា​តុ​ប្ប​ញ្ញ​ត្តិ ១ សច្ច​ប្ប​ញ្ញ​ត្តិ ១ ឥន្រ្ទិយ​ប្ប​ញ្ញ​ត្តិ ១ បុគ្គលប្បញ្ញត្តិ ១។

ខន្ធ​ប្ប​ញ្ញ​ត្តិ


 [២] ខន្ធ​ប្ប​ញ្ញ​ត្តិ របស់​ខន្ធ​ទាំងឡាយ មាន​ប៉ុន្មាន។ ខន្ធ ៥ គឺ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ មាន​ប្រមាណ​ប៉ុណ្ណា ខន្ធ​ប្ប​ញ្ញ​ត្តិ របស់​ខន្ធ​ទាំងឡាយ​មាន​ប្រមាណ​ប៉ុណ្ណេះ។

អាយ​តនប្បញ្ញ​ត្តិ


 [៣] អាយ​តនប្បញ្ញ​ត្តិ របស់អាយ​តនៈ​ទាំងឡាយ មាន​ប៉ុន្មាន។ អាយតនៈ ១២ គឺ ចក្ខា​យតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ ឃានាយតនៈ ១
(១) ប្រែថា “ ការតែងតាំង, ការប្រកាស, ការ​តាំង​ទុក, ការ​ដាក់ចុះ ”។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637651726055124819
ទៅកាន់ទំព័រ៖