ព្រះត្រៃបិដក ភាគ ៨៣

គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វា​យតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ មាន​ប្រមាណ​ប៉ុណ្ណា អាយ​តនប្បញ្ញ​ត្តិ របស់អាយ​តនៈ​ទាំងឡាយ មាន​ប្រមាណ​ប៉ុណ្ណេះ។

ធា​តុ​ប្ប​ញ្ញ​ត្តិ


 [៤] ធា​តុ​ប្ប​ញ្ញ​ត្តិ របស់​ធាតុ​ទាំងឡាយ មាន​ប៉ុន្មាន។ ធាតុ ១៨ គឺ ចក្ខុ​ធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណ​ធាតុ ១ សោត​ធាតុ ១ សទ្ទ​ធាតុ ១ សោតវិញ្ញាណ​ធាតុ ១ ឃាន​ធាតុ ១ គន្ធ​ធាតុ ១ ឃានវិញ្ញាណ​ធាតុ ១ ជិវ្ហា​ធាតុ ១ រសធាតុ ១ ជិវ្ហា​វិញ្ញាណ​ធាតុ ១ កាយ​ធាតុ ១ ផោដ្ឋព្វ​ធាតុ ១ កាយវិញ្ញាណ​ធាតុ ១ មនោ​ធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណ​ធាតុ ១ មាន​ប្រមាណ​ប៉ុណ្ណា ធា​តុ​ប្ប​ញ្ញ​ត្តិ របស់​ធាតុ​ទាំងឡាយ មាន​ប្រមាណ​ប៉ុណ្ណេះ។

សច្ច​ប្ប​ញ្ញ​ត្តិ


 [៥] សច្ច​ប្ប​ញ្ញ​តិ្ត របស់​សច្ចៈ​ទាំងឡាយ មាន​ប៉ុន្មាន។ សច្ចៈ ៤ គឺ ទុក្ខសច្ច ១ សមុទយសច្ច ១ និរោធ​សច្ច ១ មគ្គសច្ច ១ មាន​ប្រមាណ​ប៉ុណ្ណា សច្ច​ប្ប​ញ្ញ​ត្តិ របស់​សច្ចៈ​ទាំងឡាយ មាន​ប្រមាណ​ប៉ុណ្ណេះ។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637651726484812665
ទៅកាន់ទំព័រ៖