ព្រះត្រៃបិដក ភាគ ៨៣
ឯកកមាតិកា
[៧] បុគ្គលជាសមយវិមុត្ត (អ្នករួចស្រឡះតាមកាលគួរ) បុគ្គលជាអសមយវិមុត្ត (អ្នករួចស្រឡះចាកអាសវៈតាមកាលមិនគួរ) បុគ្គលជាកុប្បធម្មៈ (មានធម៌កម្រើក) បុគ្គលជាអកុប្បធម្មៈ (មានធម៌មិនកម្រើក) បុគ្គលជាបរិហានធម្មៈ (មានធម៌សាបសូន្យ) បុគ្គលជាអបរិហានធម្មៈ (មានធម៌មិនសាបសូន្យ) បុគ្គលជាចេតនាភព្វៈ (គួរដោយចេតនា) បុគ្គលជាអនុរក្ខនាភព្វៈ (គួរដោយការរក្សា) បុគ្គលជាបុថុជ្ជន បុគ្គលជាគោត្រភូ បុគ្គលជាភយូបរតៈ (វៀរចាកបាបដោយភ័យ) បុគ្គលជាអភយូបរតៈ (វៀរចាកបាបដោយមិនមានភ័យ) បុគ្គលជាភព្វាគមនៈ (គួរដល់កិរិយាមកកាន់សម្មត្តនិយាម គឺមគ្គ) បុគ្គលជាអភព្វាគមនៈ (មិនគួរដល់កិរិយាមកកាន់សម្មត្តនិយាម) បុគ្គលជានិយតៈ (បុគ្គលទៀង) បុគ្គលជាអនិយតៈ (បុគ្គលមិនទៀង) បុគ្គលជាបដិបន្នកៈ (បុគ្គលប្រតិបត្តិព្រមព្រៀងដោយមគ្គ) បុគ្គលជាផលេដ្ឋិតៈ (បុគ្គលឋិតនៅក្នុងផល) បុគ្គលជាសមសីសី (មានធម៌ជាប្រធានស្មើគ្នា) បុគ្គលជាឋិតកប្បី (ញុំាងកប្បឲ្យឋិតនៅ) បុគ្គលជាអរិយៈ បុគ្គលមិនមែនជាអរិយៈ បុគ្គលជាសេក្ខៈ បុគ្គលជាអសេក្ខៈ បុគ្គលមិនមែនសេក្ខៈ ទាំងមិនមែនអសេក្ខៈ បុគ្គលមានវិជ្ជា ៣ បុគ្គលមានអភិញ្ញា ៦ បុគ្គល
ID: 637651727221062346
ទៅកាន់ទំព័រ៖