ព្រះត្រៃបិដក ភាគ ៨៣

ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល បុគ្គល​ជា​អរហន្ត ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្តផល។

ចប់ ឯក​កមាតិកា។


ទុក​មាតិកា


 [៨] បុគ្គល​ពីរ​ពួក។ គឺ បុគ្គល​មាន​សេចក្តី​ក្រោធ ១ បុគ្គល​ចង​សេចក្តី​ក្រោធ​ទុក ១។ បុគ្គល​អ្នក​លុបគុណ​គេ ១ បុគ្គល​អ្នក​ប្រណាំង​វាសនា ១។ បុគ្គល​មាន​សេចក្តី​ច្រណែន ១ បុគ្គល​មាន​សេចក្តី​កំណាញ់ ១។ បុគ្គល​មាន​សេចក្តី​អួតអាង ១ បុគ្គល​មាន​មាយា ១។ បុគ្គល​មិន​ខ្មាសបាប ១ បុគ្គល​មិន​ខ្លាច​បាប ១។ បុគ្គល​ប្រដៅ​ក្រ ១ បុគ្គល​មាន​មិត្ត​អាក្រក់ ១។ បុគ្គល​មាន​ទ្វារ​មិន​រក្សា​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ ១ បុគ្គល​មិនដឹង​ប្រមាណ​ក្នុង​ភោជន ១។ បុគ្គល​ភ្លេចស្មារតី ១ បុគ្គល​មិនដឹង​ខ្លួន ១។ បុគ្គល​វិ​បតិ្តសីល ១ បុគ្គល​វិបត្តិ​ទិដ្ឋិ ១។ បុគ្គល​មាន​សញ្ញោជនៈ​ខាងក្នុង ១ បុគ្គល​មាន​សញ្ញោជនៈ​ខាងក្រៅ ១។ បុគ្គល​មិន​មាន​សេចក្តី​ក្រោធ ១ បុគ្គល​មិន​ចង​សេចក្តី​ក្រោធ​ទុក ១។ បុគ្គល​មិន​លុបគុណ​គេ ១ បុគ្គល​មិន​ប្រណាំង​វាសនា ១។ បុគ្គល​មិន​មាន​សេចក្តី​ច្រណែន ១ បុគ្គល​មិន​មាន​សេចក្តី​កំណាញ់ ១។ បុគ្គល​មិន​មាន​អំនួត ១ បុគ្គល​មិន​មាន​មាយា ១។ បុគ្គល​មាន​សេចក្តី​ខ្មាសបាប ១ បុគ្គល​មាន​សេចក្តី​ខ្លាច​បាប ១។ បុគ្គល​ប្រដៅ​ងាយ ១ បុគ្គល​មាន​មិត្ត​ល្អ ១។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637651727696999837
ទៅកាន់ទំព័រ៖