ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលមានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ ១ បុគ្គលអ្នកដឹងប្រមាណក្នុងភោជន ១។ បុគ្គលមានស្មារតីតំកល់មាំ ១ បុគ្គលអ្នកដឹងខ្លួន ១។ បុគ្គលបរិបូណ៌ដោយសីល ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ១។ បុគ្គលពីរពួក រកបានដោយក្រក្នុងលោក។ បុគ្គលពីរពួក គេចំអែតបានដោយក្រ។ បុគ្គលពីរពួក គេចំអែតបានដោយងាយ។ អាសវៈរបស់បុគ្គលពីរពួក រមែងចម្រើន។ អាសវៈរបស់បុគ្គលពីរពួក រមែងមិនចម្រើន បុគ្គលមានអធ្យាស្រ័យថោកទាប ១ បុគ្គលមានអធ្យាស្រ័យខ្ពង់ខ្ពស់ ១។ បុគ្គលឆ្អែតដោយខ្លួនឯង ១ បុគ្គលញុំាងគេឲ្យឆ្អែត ១។
ចប់ ទុកមាតិកា។
តិកមាតិកា
[៩] បុគ្គល ៣ ពួក។ គឺបុគ្គលមិនមានបំណង ១ បុគ្គលមានបំណង ១ បុគ្គលប្រាសចាកបំណង ១។ បុគ្គល ៣ ពួក ប្រៀបដោយបុគ្គលមានជម្ងឺ។ បុគ្គលជាកាយសក្ខី (មានកាយជាបន្ទាល់) ១ បុគ្គលជាទិដ្ឋិប្បត្តៈ (សម្រេចដោយទិដ្ឋិ) ១ បុគ្គលជាសទ្ធាវិមុត្ត (រួចស្រឡះចាកអាសវៈដោយសទ្ធា) ១។ បុគ្គលមានសំដីដូចលាមក ១ បុគ្គលមានសំដីដូចផ្កា ១ បុគ្គលមានសំដីដូចទឹកឃ្មុំ ១។ បុគ្គលមានចិត្តប្រៀបដោយដំបៅ ១ បុគ្គលមានចិត្តប្រៀបដោយផ្លេកបន្ទោរ ១ បុគ្គលមានចិត្តប្រៀបដោយពេជ្រ ១។ បុគ្គលខ្វាក់ ១ បុគ្គលមានភ្នែកម្ខាង ១ បុគ្គលមានភ្នែកទាំងពីរ ១។
ID: 637651727972937305
ទៅកាន់ទំព័រ៖