ព្រះត្រៃបិដក ភាគ ៨៣

ជិត ក៏​មាន ១។ បុគ្គល​ខ្លះ​ធ្វើ​ពេញលេញ​ក្នុង​សីល តែ​ធ្វើ​បន្តិចបន្តួច​ក្នុង​សមាធិ ធ្វើ​បន្តិចបន្តួច​ក្នុង​បញ្ញា ក៏​មាន ១ បុគ្គល​ខ្លះ​ធ្វើ​ពេញលេញ ក្នុង​សីល​ផង ធ្វើ​ពេញលេញ​ក្នុង​សមាធិ​ផង តែ​ធ្វើ​បន្តិចបន្តួច​ក្នុង​បញ្ញា ក៏​មាន ១ បុគ្គល​ខ្លះ​ធ្វើ​ពេញលេញ ក្នុង​សីល​ផង ធ្វើ​ពេញលេញ​ក្នុង​សមាធិ​ផង ធ្វើ​ពេញលេញ​ក្នុង​បញ្ញា​ផង ក៏​មាន ១។ បុគ្គល​ជា​គ្រូ​មាន ៣ ពួក បុគ្គល​ជា​គ្រូ ៣ ពួក ដទៃទៀត។

ចប់ តិក​មាតិកា។


ចតុ​ក្ក​មាតិកា


 [១០] បុគ្គល ៤ ពួក។ គឺ បុគ្គល​ជា​អសប្បុរស ១ បុគ្គល​ជា​អសប្បុរស​ក្រៃលែង​ជាង​អសប្បុរស ១ បុគ្គល​ជា​សប្បុរស ១ បុគ្គល​ជា​សប្បុរស​ក្រៃលែង​ជាង​សប្បុរស ១។ បុគ្គល​អាក្រក់ ១ បុគ្គល​អាក្រក់​ក្រៃលែង​ជាង​បុគ្គល​អាក្រក់ ១ បុគ្គល​ល្អ ១ បុគ្គល​ល្អ​ក្រៃលែង​ជាង​បុគ្គល​ល្អ ១។ បុគ្គល​មានធម៌​អាក្រក់ ១ បុគ្គល​មានធម៌​អាក្រក់​ក្រៃលែង​ជាង​បុគ្គល​មានធម៌​អាក្រក់ ១ បុគ្គល​មានធម៌​ល្អ ១ បុគ្គល​មានធម៌​ល្អ​ក្រៃលែង​ជាង​បុគ្គល​មានធម៌​ល្អ ១។ បុគ្គល​ប្រកបដោយ​ទោស ១ បុគ្គល​ច្រើន​ដោយ​ទោស ១ បុគ្គល​ប្រកបដោយ​ទោស​តិច ១ បុគ្គល​មិន​មានទោស ១។
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637651728514499768
ទៅកាន់ទំព័រ៖