ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលខ្លះ ជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនា មិនបានចេតោសមថៈក្នុងសន្តាន ក៏មាន ១ បុគ្គលខ្លះ ជាអ្នកបានចេតោសមថៈក្នុងសន្តាន ទាំងបានអធិប្បញ្ញាធម្មវិបស្សនា ក៏មាន ១ បុគ្គលខ្លះ ជាអ្នកមិនបានចេតោសមថៈក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា ក៏មាន ១។ បុគ្គលទៅបណ្តោយតាមខ្សែទឹក គឺវដ្ដៈ ១ បុគ្គលទៅច្រាសខ្សែទឹក គឺវដ្ដៈ ១ បុគ្គលមានខ្លួនតាំងនៅនឹង ១ បុគ្គលឆ្លងទៅដល់ត្រើយ ជាព្រាហ្មណ៍ឋិតនៅលើគោក ១។ បុគ្គលជាអ្នកចេះដឹងតិច មិនប្រតិបត្តិតាមដោយសេចក្តីចេះដឹង ១ បុគ្គលជាអ្នកចេះដឹងតិច តែប្រតិបត្តិតាមសេចក្តីចេះដឹង ១ បុគ្គលជាអ្នកចេះដឹងច្រើន មិនប្រតិបត្តិតាមសេចក្តីចេះដឹង ១ បុគ្គលចេះដឹងច្រើន ប្រតិបត្តិតាមសេចក្តីចេះដឹង ១។ បុគ្គលជាសមណៈមិនកម្រើក ១ បុគ្គលជាសមណៈផ្កាឈូកក្រហម ១ បុគ្គលជាសមណៈផ្កាឈូកស ១ បុគ្គលជាសមណៈចម្រើនដោយសុខ ក្នុងពួកសមណៈ ១។
ចប់ ចតុក្កមាតិកា។
បញ្ចកមាតិកា
[១១] បុគ្គល ៥ ពួក។ គឺបុគ្គលខ្លះ ប្រព្រឹត្តល្មើស (ត្រូវអាបត្តិ) ផង មានសេចក្តីក្តៅក្រហាយផង មិនដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ
ID: 637651729810124745
ទៅកាន់ទំព័រ៖