ព្រះត្រៃបិដក ភាគ ៨៣

បុគ្គល​ឲ្យហើយ ត្រឡប់​មើលងាយ​វិញ ១ បុគ្គល​មើលងាយ ព្រោះ​ការ​នៅ​រួម ១ បុគ្គល​មាន​មាត់​តាំង​ទុក​ភ្លាម ១ បុគ្គល​លេះលោះ ១ បុគ្គល​ទន់​អន់​ល្ងង់ខ្លៅ ១។ បុគ្គល ៥ ពួក ប្រៀប​ដោយ​ទាហាន។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​ខលុ​បច្ឆា​ភត្តិក​ធុតង្គ។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​ឯកាស​និក​ធុតង្គ។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​បំសុ​កូ​លិក​ធុតង្គ។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​តេ​ចីវរិ​កធុតង្គ។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​អារញ្ញិក​ធុតង្គ។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​រុក្ខមូលិក​ធុតង្គ។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​អព្ភោកាសិក​ធុតង្គ។ បុគ្គល ៥ ពួក ជា​អ្ន​កប្រព្រឹត្ត​នេស​ជិ្ជ​កធុតង្គ។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​យថា​សន្ថតិ​កធុតង្គ។ បុគ្គល ៥ ពួក ជា​អ្នក​ប្រព្រឹត្ត​សោ​សា​និក​ធុតង្គ។

ចប់ បញ្ចក​មាតិកា។


ឆក្ក​មាតិកា


 [១២] បុគ្គល ៦ ពួក។ គឺ​បុគ្គល​ខ្លះ ត្រាស់​ដឹង​ដោយខ្លួនឯង នូវ​សច្ចៈ ក្នុង​ធម៌​ដែល​ខ្លួន​មិនធ្លាប់​ស្តាប់​ក្នុង​កាលមុន ក៏​ដល់​នូវ​សព្វញ្ញុតញ្ញាណ​ក្នុង​ធម៌​ទាំងនោះ​ផង ដល់​នូវ​ភាព​ស្ទាត់​ក្នុង​ទសពល​ញ្ញាណ​ផង
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637651730298718588
ទៅកាន់ទំព័រ៖