ព្រះត្រៃបិដក ភាគ ៨៣

ទុក​និទ្ទេស


 [៥៨] បុគ្គល​មាន​សេចក្តី​ក្រោធ តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ក្រោធ តើ​ដូចម្តេច។ ការ​ក្រោធ អាការ​ក្រោធ ភាព​នៃ​សេចក្តី​ក្រោធ ការ​ប្រទូស្ត អាការ​ប្រទូស្ត ភាព​នៃ​សេចក្តី​ប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាព​នៃ​សេចក្តី​ព្យាបាទ ការ​ខឹង ការ​ខឹង​ខ្លាំង ភាព​នៃ​ចិត្ត​កាច ការ​ព្រហើន ភាព​នៃ​សេចក្តី​តូចចិត្ត​ណា នេះ​ហៅថា ក្រោធ។ បុគ្គល​ដែល​មិន​លះបង់​ក្រោធ​នេះ នេះ​ហៅថា បុគ្គល​មាន​សេចក្តី​ក្រោធ។ បុគ្គល​ចង​សេចក្តី​ក្រោធ​ទុក តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ការ​ចង​សេចក្តី​ក្រោធ​ទុក តើ​ដូចម្តេច។ សេចក្តី​ក្រោធ​ក្នុង​កាល​ខាងដើម ការ​ចង​សេចក្តី​ក្រោធ​ទុក​ក្នុង​កាល​ខាងក្រោយ​ទៀត ការ​ចង​សេចក្តី​ក្រោធ​ទុក អាការ​ចង​សេចក្តី​ក្រោធ​ទុក ភាព​នៃ​ការ​ចង​សេចក្តី​ក្រោធ​ទុក ការ​តាំង​ទុក អា​កា​រតំ​កល់​ទុក សេច​ក្តី​តំ​កល់​ព្រម កា​រតំ​កល់​ទុក​រឿយ ៗ ការ​ចងទុក​រឿយ ៗ អំពើ​ដ៏​មាំ​នៃ​សេចក្តី​ក្រោធ​ណា ដែល​មាន​សភាព​ដូច្នេះ នេះ​ហៅថា ការ​ចង​សេចក្តី​ក្រោធ​ទុក។ បុគ្គល​ដែល​មិន​លះបង់​ការ​ចង​សេចក្តី​ក្រោធ​ទុក​នេះ នេះ​ហៅថា បុគ្គល​ចង​សេចក្តី​ក្រោធ​ទុក។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637651739918884659
ទៅកាន់ទំព័រ៖