ព្រះត្រៃបិដក ភាគ ៨៣

តិក​និទ្ទេស


 [៨៤] បុគ្គល​មិន​មានបំណង តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ទ្រុស្តសីល មានធម៌​លាមក មានមារយាទ គឺ​បុគ្គល​គប្បី​រលឹក​ដោយ​សេចក្តី​រង្កៀស ដោយ​អំពើ​មិន​ស្អាត បិទបាំង​អំពើ មិនមែន​សមណៈ ប្តេជ្ញា​ខ្លួន​ថា​ជា​សមណៈ មិនមែន​ព្រហ្មចារី ប្តេជ្ញា​ខ្លួន​ថា​ជា​ព្រហ្មចារី ជា​អ្នក​ស្អុយ​ក្នុង មានចិត្ត​ទទឹក​ដោយ​រាគៈ ជ្រោកជ្រាក​ដោយ​កិលេស បុគ្គល​នោះ បានឮ​ដំណឹង​ថា ភិក្ខុ​ឈ្មោះ​នេះ បាន​ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន នូវ​ចេ​តោ​វិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ បុគ្គល​នោះ មិន​មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះ​ថា កាលណា​ហ្ន៎ អាត្មាអញ​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន នូវ​ចេ​តោ​វិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ នេះ​ហៅថា បុគ្គល​មិន​មានបំណង។ បុគ្គល​អ្នកមាន​បំណង តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នកមានសីល មានធម៌​ល្អ បុគ្គល​នោះ បានឮ​ដំណឹង​ថា ភិក្ខុ​ឈ្មោះ​នេះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637651763724400381
ទៅកាន់ទំព័រ៖