ព្រះត្រៃបិដក ភាគ ៨៣

ចតុ​ក្ក​និទ្ទេស


 [១០៤] បុគ្គល​ជា​អសប្បុរស តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នកសម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​ខុស​ក្នុង​កាម និយាយ​កុហក តាំងនៅ​ក្នុង​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ នេះ​ហៅថា បុគ្គល​ជា​អសប្បុរស។ បុគ្គល​ជា​អសប្បុរស​ក្រៃលែង​ជាង​អសប្បុរស តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ សម្លាប់សត្វ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​សម្លាប់សត្វ​ផង លួច​ទ្រព្យ​គេ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​លួច​ទ្រព្យ​គេ​ផង ប្រព្រឹត្ត​ខុស​ក្នុង​កាម​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ផង និយាយ​កុហក​ដោយ​ខ្លួ​ងឯង​ផង បបួល​អ្នកដទៃ​ឲ្យ​និយាយ​ពាក្យ​កុហក​ផង តាំងនៅ​ក្នុង​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ​ដោយខ្លួនឯង​ផង បបួល​អ្នកដទៃ​ឲ្យ​តាំងនៅ​ក្នុង​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ​ផង នេះ​ហៅថា បុគ្គល​ជា​អសប្បុរស​ក្រៃលែង​ជា​អសប្បុរស។ បុគ្គល​ជា​សប្បុរស តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637651771205962955
ទៅកាន់ទំព័រ៖