ព្រះត្រៃបិដក ភាគ ៨៣

សង្គហា​សង្គហបទ​និទ្ទេស


 [២] រូបក្ខន្ធ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ រូបក្ខន្ធ សង្រ្គោះ​ដោយ​ខន្ធ១ អាយតនៈ១១ ធាតុ១១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ៤ អាយតនៈ១ ធាតុ៧។
 [៣] វេទនាខន្ធ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ វេទនាខន្ធ សង្រ្គោះ​ដោយ​ខន្ធ១ អាយតនៈ១ ធាតុ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ៤ អាយតនៈ១១ ធាតុ១៧។
 [៤] សញ្ញាខន្ធ សង្រ្គោះ​ដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ សញ្ញាខន្ធ សង្រ្គោះ​ដោយ​ខន្ធ១ អាយតនៈ១ ធាតុ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ៤ អាយតនៈ១១ ធាតុ១៧។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637649844683273953
ទៅកាន់ទំព័រ៖