ព្រះត្រៃបិដក ភាគ ៨៣

បញ្ចក​និទ្ទេស


 [១៤១] បណ្តា​បុគ្គល​ទាំងនោះ បុគ្គល​ណា ប្រព្រឹត្ត​ល្មើស​ផង ជា​អ្នកមាន​សេចក្តី​ក្តៅក្រហាយ​ផង មិនដឹង​ច្បាស់​តាមពិត នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ ដែល​ជាហេតុ​ធ្វើឲ្យ​ពួក​អកុសលធម៌​ដ៏​លាមក​ទាំងនោះ របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ រលត់​ទៅវិញ មិន​មាន​សេសសល់​ផង បុគ្គល​នោះ គួរឲ្យ​គេ​ស្តី​បាន​យ៉ាងនេះ​ថា លោក​មាន​អាយុ មាន​អាសវៈ​ទាំងឡាយ ដែល​កើតអំពី​ការប្រព្រឹត្តិ​ល្មើស កើតមាន ទាំង​មាន​អាសវៈ​ទាំងឡាយ ដែល​កើតអំពី​សេចក្តី​ក្តៅក្រហាយ​ចម្រើន​ដុះដាល (ព្រោះហេតុនោះ) សូម​លោក​មាន​អាយុ លះបង់​នូវ​ពួក​អាសវៈ ដែល​កើតអំពី​ការប្រព្រឹត្តិ​ល្មើស បន្ទោបង់​នូវ​ពួក​អាសវៈ​ដែល​កើតអំពី​សេចក្តី​ក្តៅក្រហាយ​ចោលចេញ ហើយ​ចម្រើន​នូវ​ចិត្ត និង​បញ្ញា​តទៅ កាលបើ​យ៉ាងនេះ លោក​មាន​អាយុ នឹងជា​អ្នក​ស្មើដោយ​បុគ្គល​ទី ៥ ឯណោះ។ បណ្តា​បុគ្គល​ទាំងនោះ បុគ្គល​ណា ប្រព្រឹត្ត​ល្មើស តែ​ជា​អ្នក​មិន​មាន​សេចក្តី​ក្តៅក្រហាយ ទាំង​មិនដឹង​តាមពិត នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ ដែល​ជាហេតុ​ធ្វើឲ្យ​ពួក​អកុសលធម៌​ដ៏​លាមក​ទាំងនោះ របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ រលត់​ទៅវិញ មិន​មាន​សេសសល់ បុគ្គល​នោះ គួរឲ្យ​គេ​ស្តី​បាន​យ៉ាងនេះ​ថា
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 637651785643024808
ទៅកាន់ទំព័រ៖