ព្រះត្រៃបិដក ភាគ ៨៣
អាស្រ័យសេចក្តីសន្តោស អាស្រ័យការដុសខាត់ចិត្ត អាស្រ័យសេចក្តីប្រតិបត្តិជាប្រយោជន៍ ហើយជាអ្នកប្រព្រឹត្តសោសានិកធុតង្គ បណ្តាសោសានិកភិក្ខុទាំង ៥ ពួកនេះ ភិក្ខុនេះ លើសលុបផង វិសេសវិសាលផង ជាប្រធានផង ឧដុង្គឧត្តមផង ប្រសើរជាងគេផង ក៏យ៉ាងនោះដែរ។ នេះ បុគ្គល ៥ ពួក ជាអ្នកប្រព្រឹត្តសោសានិកធុតង្គ។
ចប់ បញ្ចកនិទ្ទេស។
ឆក្កនិទ្ទេស
[១៤៧] បណ្តាបុគ្គលទាំងនោះ បុគ្គលណា ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮ ក្នុងកាលមុន ក៏ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងនោះផង ដល់នូវភាពស្ទាត់ក្នុងទសពលញ្ញាណផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះសម្មាសម្ពុទ្ធ ដោយហេតុនោះ។ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ត្រាស់ដឹងដោយខ្លួនឯង នូវសច្ចៈ ក្នុងធម៌ទាំងឡាយ ដែលខ្លួនមិនធ្លាប់ឮ ក្នុងកាលមុន តែមិនដល់នូវសព្វញ្ញុតញ្ញាណ ក្នុងធម៌ទាំងនោះផង មិនដល់នូវភាពស្ទាត់ ក្នុងទសពលញ្ញាណផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះបច្ចេកសម្ពុទ្ធ ដោយហេតុនោះ។ បណ្តាបុគ្គល
ID: 637651789205055440
ទៅកាន់ទំព័រ៖