ព្រះត្រៃបិដក ភាគ ៨៣
កាន់មនុស្សលោកនេះទៀតផង បណ្ឌិតគប្បីជ្រាបថា បុគ្គលនោះ គឺព្រះសោតាបន្នបុគ្គល និងព្រះសកទាគាមិបុគ្គល ដោយហេតុនោះ។
ចប់ ឆក្កនិទ្ទេស។
សត្តកនិទ្ទេស
[១៤៨] បុគ្គលមុជចុះតែម្តង ហើយចេះតែមុជចុះទៅទៀត តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយអកុសលធម៌ខ្មៅតែម្យ៉ាង បុគ្គលមុជចុះតែម្តង ហើយចេះតែមុជចុះទៅទៀត យ៉ាងនេះឯង។ បុគ្គលងើបឡើង ហើយមុជចុះទៅវិញ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយសទ្ធាដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយហិរិដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយឱត្តប្បៈដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយវីរិយៈដ៏ប្រពៃ ងើបឡើងក្នុងធម៌ជាកុសល ប្រកបដោយបញ្ញាដ៏ប្រពៃ តែសទ្ធានោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ ហិរិនោះ របស់បុគ្គលនោះ មិននៅនឹង មិនចម្រើនឡើង តែងសាបសូន្យទៅវិញ
ID: 637651789709743454
ទៅកាន់ទំព័រ៖