ព្រះត្រៃបិដក ភាគ ៨៣
បុគ្គលនោះ ចម្រើននូវអរិយមគ្គ មានបញ្ញាជាគ្រឿងនាំទៅ មានបញ្ញាជាប្រធាន នេះហៅថា បុគ្គលជាធម្មានុសារី។ បុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា ធម្មានុសារី។ បុគ្គលដែលតាំងនៅក្នុងផល ឈ្មោះថា ទិដ្ឋិប្បត្តៈ។ បុគ្គលជាសទ្ធានុសារី តើដូចម្តេច។ បុគ្គលណា ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានសទ្ធិន្រ្ទិយដ៏លើសលុប បុគ្គលនោះ ចម្រើននូវអរិយមគ្គ មានសទ្ធាជាគ្រឿងនាំទៅ មានសទ្ធាជាប្រធាន នេះហៅថា បុគ្គលជាសទ្ធានុសារី។ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថា សទ្ធានុសារី។ បុគ្គលដែលតាំងនៅក្នុងផល ឈ្មោះថា សទ្ធាវិមុត្ត។
ចប់ នវកនិទ្ទេស។
ទសកនិទ្ទេស
[១៥២] បុគ្គល ៥ ពួក មានការសម្រេចក្នុងកាមាវចរភូមិនេះ តើដូចម្តេច។ សត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១
ID: 637651791889117839
ទៅកាន់ទំព័រ៖