ព្រះត្រៃបិដក ភាគ ៨៣
សង្គហិតេន អសង្គហិតបទនិទ្ទេស
[១៦៧] ពួកធម៌ណា សង្រ្គោះដោយចក្ខ្វាយតនៈ។បេ។ ពួកធម៌ណា សង្រ្គោះដោយផោដ្ឋព្វាយតនៈ ពួកធម៌ណា សង្រ្គោះដោយចក្ខុធាតុ។បេ។ ពួកធម៌ណា សង្រ្គោះដោយផោដ្ឋព្វធាតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨។
[១៦៨] ពួកធម៌ណា សង្រ្គោះដោយចក្ខុវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយសោតវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយឃានវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយជិវ្ហាវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយកាយវិញ្ញាណធាតុ ពួកធម៌ណា សង្រ្គោះដោយមនោធាតុ ពួកធម៌ណា សង្រ្គោះដោយមនោវិញ្ញាណធាតុ ដោយខន្ធសង្គហៈ មិនសង្រ្គោះដោយអាយតនសង្គហៈ មិនសង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្រ្គោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១២។
ID: 637649860480617565
ទៅកាន់ទំព័រ៖