ព្រះត្រៃបិដក ភាគ ៨៤

អភិធម្មបិដក
កថាវត្ថុ បឋម​ភាគ
សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ។
បុគ្គល​កថា
 [១] (សកវាទី សួរ​ថា) បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ (បរវាទី ឆ្លើយ​ថា) អើ។ (សកវាទី សួរ​ថា) បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ (បរវាទី ឆ្លើយ​ថា) អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ (សកវាទី ពោល​ថា) អ្នក​ចូរ​ដឹង​នូវ​កំហុស​ចុះ ប្រសិនបើ​បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គួរ​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ
ទំព័រទី ១ | បន្ទាប់
ID: 637652355693436349
ទៅកាន់ទំព័រ៖