ព្រះត្រៃបិដក ភាគ ៨៤
[៧] បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវអំពើផ្ទុយចុះ ប្រសិនបើ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម តែអ្នកមិនគួរពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះទេ ព្រោះជាពាក្យខុស មួយទៀត ប្រសិនបើ អ្នកមិនគប្បីពោលថា បុគ្គលណា មានអត្ថដ៏ពិត មានអត្ថដ៏ឧត្តម ព្រោះហេតុនោះ បុគ្គលនោះ គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះទេ ម្នាលអ្នកដ៏ចំរើន អ្នកក៏មិនគប្បីពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដូច្នេះដែរ បណ្តាពាក្យទាំងពីរនោះ អ្នកពោលនូវពាក្យណា គប្បីពោលតែពាក្យនោះថា
ID: 637652362146121617
ទៅកាន់ទំព័រ៖