ព្រះត្រៃបិដក ភាគ ៨៤

បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ទេ ព្រោះ​ជា​ពាក្យ​ខុស។

ចប់ បដិកម្ម​ចតុ​ក្កៈ។


 [៨] ប្រសិនបើ អ្នក​សំគាល់​ថា អ្នក​គប្បី​ពោល​ថា បុគ្គល​គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម តែ​អ្នក​មិន​គប្បី​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ទេ ព្រោះហេតុនោះ កាល​អ្នក​ប្តេជ្ញា​យ៉ាងនេះ ដោយ​ពាក្យ​ប្តេជ្ញា​នេះ ក្នុង​ចំណែក​នៃ​ពាក្យ​ថា គេ​មិនដឹង​នោះ ត្រូវ​យើង​សង្កត់សង្កិន​យ៉ាងនេះ​ឯង កាលបើ​យើង​សង្កត់សង្កិន​អ្នក អ្នក​ឈ្មោះថា យើង​សង្កត់សង្កិន​ត្រឹមត្រូវ​ហើយ ប្រសិនបើ បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា បុគ្គល​ណា មាន​អត្ថ​ដ៏​ពិត មាន​អត្ថ​ដ៏​ឧត្តម ព្រោះហេតុនោះ បុគ្គល​នោះ គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដូច្នេះ​ដែរ បណ្តា​ពាក្យ​ទាំងពីរ​នោះ អ្នកពោល​នូវ​ពាក្យ​ណា គប្បី​ពោល​តែ​ពាក្យ​នោះ​ថា បុគ្គល គេ​ដឹង​បាន
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637652362403465657
ទៅកាន់ទំព័រ៖