ព្រះត្រៃបិដក ភាគ ៨៤
មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិបាក មានឬ ។បេ។ បុគ្គលអ្នករងវិបាក មានឬ។ អើ។ វិបាកដទៃ បុគ្គលអ្នករងវិបាក ដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីបំបួ្រញ។
ចប់ កល្យាណវគ្គ ទី១។
[១៦៥] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងជនណាមួយប្លែងឫទ្ធិបាន មានឬ។ អើ។ ប្រសិនបើជនណាមួយ ប្លែងឫទ្ធិបាន មានមែន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងជនណាមួយ ឮសំឡេងដោយទិព្វសោតធាតុបាន មានឬ។បេ។ ដឹងនូវចិត្តរបស់បុគ្គលដទៃ។បេ។ រឭកឃើញនូវបុព្វេនិវាសៈ។បេ។ ឃើញរូបដោយទិព្វចក្ខុ។បេ។ ធ្វើឲ្យជាក់ច្បាស់នូវធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ មានឬ។ អើ។ ប្រសិនបើជនណាមួយ ធ្វើឲ្យជាក់ច្បាស់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈបាន មានមែន ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបាន
ID: 637652398292735177
ទៅកាន់ទំព័រ៖