ព្រះត្រៃបិដក ភាគ ៨៤
ជនណាមួយ មិនធ្លាប់កើតជាបុគ្គល បែរជាកើតជាបុគ្គល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជនណាមួយ មិនធ្លាប់កើតជាសកទាគាមិបុគ្គល មិនធ្លាប់កើតជាអនាគាមិបុគ្គល មិនធ្លាប់កើតជាព្រះអរហន្ត មិនធ្លាប់កើតជាឧភតោភាគវិមុត្តបុគ្គល មិនធ្លាប់កើតជាបញ្ញាវិមុត្តបុគ្គល មិនធ្លាប់កើតជាកាយសក្ខិបុគ្គល មិនធ្លាប់កើតជាទិដ្ឋិប្បត្តបុគ្គល មិនធ្លាប់កើតជាសទ្ធាវិមុត្តបុគ្គល មិនធ្លាប់កើតជាធម្មានុសារិបុគ្គល មិនធ្លាប់កើតជាសទ្ធានុសារិបុគ្គល តើកើតជាសទ្ធានុសារិបុគ្គល មានឬ។ អើ។ ជនណាមួយ មិនធ្លាប់កើតជាបុគ្គល បែរជាកើតជាបុគ្គល មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៧១] បរវាទីធ្វើ (នូវពាក្យបេ្តជ្ញាឲ្យមាំ) ថា សោតាបន្នបុគ្គល មាន ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ជនណាមួយ ជាសោតាបន្នបុគ្គលហើយ ត្រឡប់ជាមិនមែនសោតាបន្នបុគ្គលវិញ មានឬ។ អើ។ ជនណាមួយ កើតជាបុគ្គលហើយ បែរជាមិនកើតជាបុគ្គលវិញ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជនណាមួយ ជាសកទាគាមិបុគ្គលហើយ ជាអនាគាមិបុគ្គលហើយ ត្រឡប់ជាមិនមែនអនាគាមិបុគ្គលវិញ មានឬ។ អើ។ ជនណាមួយ កើតជាបុគ្គលហើយ
ID: 637652399729929240
ទៅកាន់ទំព័រ៖