ព្រះត្រៃបិដក ភាគ ៨៤

 [១៧៤] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ បុគ្គល មាន​បច្ច័យ​តាក់តែង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល មិន​មាន​បច្ច័យ​តាក់តែង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល មិន​មាន​បច្ច័យ​តាក់តែង មិនមែន​មិន​មាន​បច្ច័យ​តាក់តែង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល មាន​បច្ច័យ​តាក់តែង ក៏​មិនមែន មិន​មាន​បច្ច័យ​តាក់តែង ក៏​មិនមែន​ឬ។ អើ។ ទីបំផុត​ទី ៣ ដទៃទៀត វៀរលែងតែ​សង្ខ​តៈ និង​អសង្ខ​តៈ​ចេញ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទីបំផុត​ទី ៣ ដទៃទៀត វៀរលែង​សង្ខ​តៈ និង​អសង្ខ​តៈ​ចេញ មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធាតុ​នេះ មាន ២ ប្រការ ធាតុ ២ ប្រការ តើ​ដូចម្តេច​ខ្លះ គឺ​សង្ខត​ធាតុ ១ អសង្ខតធាតុ ១ ម្នាល​ភិក្ខុ​ទាំងឡាយ ធាតុ ២ ប្រការ​នេះឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា ទីបំផុត​ទី ៣ ដទៃទៀត វៀរលែងតែ​សង្ខ​តៈ និង​អសង្ខ​តៈ​ចេញ មាន ដូច្នេះ​ទេ។ បុគ្គល មាន​បច្ច័យ​តាក់តែង ក៏​មិនមែន មិន​មាន​បច្ច័យ​តាក់តែង ក៏​មិនមែន​ឬ។ អើ។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637652400208054127
ទៅកាន់ទំព័រ៖