ព្រះត្រៃបិដក ភាគ ៨៤

ម្នាល​ភិក្ខុ​ទាំងឡាយ សង្ខតធម៌​ទាំងឡាយ មានការ​កើតឡើង​ប្រាកដ មានការ​សូន្យ​ទៅ​ប្រាកដ ការប្រែប្រួល​នៃ​សង្ខតធម៌ ក៏​កំពុង​ឋិតនៅ​ប្រាកដ​ដែរ បុគ្គល មានការ​កើតឡើង​ប្រាកដ មានការ​សូន្យ​ទៅ​ប្រាកដ ការប្រែប្រួល​នៃ​បុគ្គល កំពុង​ឋិតនៅ​ប្រាកដ​ដែរ ព្រោះហេតុនោះ បុគ្គល​មាន​បច្ច័យ​តាក់តែង​ដែរ។ បុគ្គល​មិន​មានការ​កើតឡើង​ប្រាកដ មិន​មានការ​សូន្យ​ទៅ​ប្រាកដ ការប្រែប្រួល​នៃ​បុគ្គល កំពុង​ឋិតនៅ មិន​ប្រាកដ​ឬ។ អើ។ បុគ្គល មិន​មាន​បច្ច័យ​តាក់តែង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អសង្ខត​លក្ខណៈ នៃ​អសង្ខតធម៌​នេះ មាន ៣ ប្រការ ម្នាល​ភិក្ខុ​ទាំងឡាយ អសង្ខតធម៌​ទាំងឡាយ មិន​មានការ​កើតឡើង​ប្រាកដ មិន​មានការ​សូន្យ​ទៅ​ប្រាកដ ការប្រែប្រួល​នៃ​អសង្ខតធម៌ ដែល​កំពុង​ឋិតនៅ ក៏​មិន​ប្រាកដ​ដែរ បុគ្គល មិន​មានការ​កើតឡើង​ប្រាកដ មិន​មានការ​សូន្យ​ទៅ​ប្រាកដ ការប្រែប្រួល​នៃ​បុគ្គល កំពុង​ឋិតនៅ ក៏​មិន​ប្រាកដ​ដែរ ព្រោះហេតុនោះ បុគ្គល មិន​មាន​បច្ច័យ​តាក់តែង​ដែរ។
 [១៧៦] បុគ្គល​រលត់​ហើយ មាន​ក្នុង​ប្រយោជន៍ គឺ​ព្រះនិព្វាន​ឬ ឬមិន​មាន​ក្នុង​ប្រយោជន៍ គឺ​ព្រះនិព្វាន​ទេ។ មាន​ក្នុង​ប្រយោជន៍ គឺ​ព្រះនិព្វាន។ បុគ្គល​រលត់​ហើយ ជា​បុគ្គល​ទៀង​ឬ។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637652400697898290
ទៅកាន់ទំព័រ៖