ព្រះត្រៃបិដក ភាគ ៨៤

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជន​ណា កាល​រងទុក្ខ​វេទនា។បេ។ ជន​ណា កាល​រង​អទុ​ក្ខម​សុខវេទនា ដឹង​ច្បាស់​ថា អញ​រង​អទុ​ក្ខម​សុខវេទនា ជន​នោះ​ឯង ឈ្មោះថា​បុគ្គល ជន​ណា កាល​រង​អទុ​ក្ខម​សុខវេទនា មិនដឹង​ច្បាស់​ថា អញ​រង​អទុ​ក្ខម​សុខវេទនា ជន​នោះ​ឯង មិន​ឈ្មោះថា​បុគ្គល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកវាទី ធ្វើ (នូវ​ពាក្យ​ប្តេជ្ញា​ឲ្យ​មាំ) ថា ជន​ណាមួយ កាល​រង​សុខវេទនា ដឹង​ច្បាស់​ថា អញ​រង​សុខវេទនា ដូច្នេះ ព្រោះហេតុនោះ (ទើប​សួរ) ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ សុខវេទនា​ដទៃ បុគ្គល​កាល​រង​សុខវេទនា ដឹង​ច្បាស់​ថា អញ​រង​សុខវេទនា ក៏​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទុក្ខវេទនា ដទៃ។បេ។ អទុ​ក្ខម​សុខវេទនា​ដទៃ បុគ្គល កាល​រង​អទុ​ក្ខម​សុខវេទនា ដឹង​ច្បាស់​ថា អញ​រង​អទុ​ក្ខម​សុខវេទនា ក៏​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637652401349304130
ទៅកាន់ទំព័រ៖