ព្រះត្រៃបិដក ភាគ ៨៤

 [១៧៩] អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​បុគ្គល​ណាមួយ ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ មាន​ឬ។ អើ។ ប្រសិនបើ​ជន​ណាមួយ ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ មាន​មែន ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដែរ។ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ជន​ណាមួយ ពិចារណា​ឃើញ​នូវ​វេទនា ក្នុង​វេទនា​ទាំងឡាយ។បេ។ នូវ​ចិត្ត​ក្នុងចិត្ត។បេ។ ពិចារណា​ឃើញ​ធម្មារម្មណ៍ ក្នុង​ធម្មារម្មណ៍​ទាំងឡាយ មាន​មែន​ឬ។ អើ។ ប្រសិនបើ​បុគ្គល​ណាមួយ ពិចារណា​ឃើញ​ធម្មារម្មណ៍ ក្នុង​ធម្មារម្មណ៍​ទាំងឡាយ មាន​មែន ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ដែរ។ សកវាទី ធ្វើ (នូវ​ពាក្យ​បេ្ត​ជ្ញា​ឲ្យ​មាំ) ថា ជន​ណាមួយ ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ មាន ព្រោះហេតុនោះ (ទើប​សួរ) ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ជន​ណា ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ ជន​នោះ ឈ្មោះថា បុគ្គល
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637652401590554386
ទៅកាន់ទំព័រ៖