ព្រះត្រៃបិដក ភាគ ៨៤
ជនណាមិនពិចារណាឃើញនូវកាយក្នុងកាយ ជននោះ មិនឈ្មោះថា បុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជនណាពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ។បេ។ នូវចិត្តក្នុងចិត្ត។បេ។ ពិចារណាឃើញនូវធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ទាំងឡាយ ជននោះឯង ឈ្មោះថាបុគ្គល ជនណាមិនពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជននោះ មិនឈ្មោះថា បុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកវាទី ធ្វើ (នូវពាក្យប្តេជ្ញាឲ្យមាំ) ថា ជនណាមួយ ពិចារណាឃើញនូវកាយក្នុងកាយ មាន ដូច្នេះ ព្រោះហេតុនោះ (ទើបសួរ) ថា បុគ្គលគេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ កាយដទៃ បុគ្គលអ្នកពិចារណាឃើញនូវកាយក្នុងកាយដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនាដទៃ។បេ។ ចិត្តដទៃ។បេ។ ធម្មារម្មណ៍ដទៃ បុគ្គលអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយដទៃឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៨០] បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា
ID: 637652401830710496
ទៅកាន់ទំព័រ៖