ព្រះត្រៃបិដក ភាគ ៨៤
[១៨២] អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យមិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។ អ្នកមិនគួរពោលថា បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ជាអ្នកសំដែងពាក្យទៀងត្រង់ សំដែងតាមកាល សំដែងពាក្យពិត សំដែងពាក្យប្រាកដ សំដែងពាក្យមិនឃ្លៀងឃ្លាត សំដែងពាក្យមិនប្រែប្រួលឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់ កាលកើតឡើងក្នុងលោក រមែងកើតឡើង ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រពិតឬ។ អើ។ ព្រោះហេតុនោះ បុគ្គល គេដឹងបានដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ។
ID: 637652402358522907
ទៅកាន់ទំព័រ៖