ព្រះត្រៃបិដក ភាគ ៨៤

 [១៨៣] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ជា​អ្នក​សំដែង​ពាក្យ​ទៀងត្រង់ សំដែង​តាមកាល សំដែង​ពាក្យពិត សំដែង​ពាក្យ​ប្រាកដ សំដែង​ពាក្យ​មិន​ឃ្លៀងឃ្លាត សំដែង​ពាក្យ​មិន​ប្រែប្រួល​ឬ។ អើ។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ធម៌​ទាំងពួង​ជា​អនត្តា ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ទេ។
 [១៨៤] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ជា​អ្នក​សំដែង​ពាក្យ​ទៀងត្រង់ សំដែង​តាមកាល សំដែង​ពាក្យពិត សំដែង​ពាក្យ​ប្រាកដ សំដែង​ពាក្យ​មិន​ឃ្លៀងឃ្លាត សំដែង​ពាក្យ​មិន​ប្រែប្រួល​ឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់​ថា បុគ្គល រមែង​មិន​សង្ស័យ មិន​ងឿងឆ្ងល់​ថា ទុក្ខ​ហ្នឹងឯង កាល​កើត ក៏​កើតឡើង ទុក្ខ​ហ្នឹងឯង កាល​រលត់ ក៏​រលត់​ទៅ ការ​ដឹង​ដោយ​មិន​ជឿស្តាប់​បុគ្គល​ដទៃ​នៃ​បុគ្គល​នោះ ហ្នឹងឯង រមែង​មាន​ក្នុង​សម្មាទិដ្ឋិ​នុ៎ះ ម្នាល​កច្ចា​នៈ សម្មាទិដ្ឋិ រមែង​មាន​ដោយហេតុ​ប៉ុណ្ណេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ពិត​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ទេ។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637652402595085616
ទៅកាន់ទំព័រ៖