ព្រះត្រៃបិដក ភាគ ៨៤
ធម្មជាតសូន្យចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួន ព្រោះហេតុនោះ ទើបតថាគតពោលថា លោកសូន្យ ម្នាលអានន្ទ ចុះធម្មជាតអ្វីដែលសូន្យចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួន ម្នាលអានន្ទ ភ្នែកសូន្យចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួន រូបសូន្យ។បេ។ ចក្ខុវិញ្ញាណសូន្យ។បេ។ ចក្ខុសម័្ផស្សសូន្យ។បេ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី ជាអទុក្ខមសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏សូន្យចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួន ត្រចៀកសូន្យ។បេ។ សំឡេងសូន្យ។បេ។ ច្រមុះសូន្យ … ក្លិនសូន្យ។បេ។ អណ្តាតសូន្យ … រសសូន្យ។បេ។ កាយសូន្យ … ផោដ្ឋព្វៈសូន្យ។បេ។ ចិត្តសូន្យ … ធម្មារម្មណ៍សូន្យ … មនោវិញ្ញាណសូន្យ … មនោសម្ផ័ស្សសូន្យ។បេ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី ជាអទុក្ខមសុខក្តី កើតឡើងព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏សូន្យចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួន ម្នាលអានន្ទ ធម្មជាតសូន្យចាកខ្លួន ឬចាករបស់ដែលអាស្រ័យនឹងខ្លួន ព្រោះហេតុនោះ ទើបតថាគតពោលថា លោកសូន្យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។
ID: 637652403106804251
ទៅកាន់ទំព័រ៖