ព្រះត្រៃបិដក ភាគ ៨៤

ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ទេ។
 [១៨៨] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ព្រះអង្គ​ជា​អ្នក​សំដែង​ពាក្យ​ទៀងត្រង់ សំដែង​តាមកាល សំដែង​ពាក្យពិត សំដែង​ពាក្យ​ប្រាកដ សំដែង​ពាក្យ​មិន​ឃ្លៀងឃ្លាត សំដែង​ពាក្យ​មិន​ប្រែប្រួល​ឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​សេ​និយៈ គ្រូ ៣ ពួក​នេះ មាន​ប្រាកដ​ក្នុង​លោក គ្រូ ៣ ពួក តើ​ដូចម្តេច​ខ្លះ ម្នាល​សេ​និយៈ គ្រូ​ខ្លះ ក្នុង​លោក​នេះ បញ្ញត្ត​ខ្លួន​ក្នុង​បច្ចុប្បន្ន ថា​ទៀងទាត់ ថា​ឋិតថេរ​ផង បញ្ញត្ត​ខ្លួន​ក្នុង​បរលោក ថា​ទៀងទាត់ ថា​ឋិតថេរ​ផង ម្នាល​សេ​និយៈ មួយទៀត គ្រូ​ខ្លះ ក្នុង​លោក​នេះ បញ្ញត្ត​ខ្លួន​ក្នុង​បច្ចុប្បន្ន ថា​ទៀងទាត់ ថា​ឋិតថេរ តែ​មិន​បញ្ញត្ត​ខ្លួន​ក្នុង​បរលោក ថា​ទៀងទាត់ ថា​ឋិតថេរ​ទេ ម្នាល​សេ​និយៈ មួយវិញទៀត គ្រូ​ខ្លះ ក្នុង​លោក​នេះ មិន​បញ្ញត្ត​ខ្លួន​ក្នុង​បច្ចុប្បន្ន ថាទៀត​ទាត់ ថា​ឋិតថេរ​ផង មិន​បញ្ញត្ត​ខ្លួន​ក្នុង​បរលោក ថា​ទៀងទាត់ ថា​ឋិតថេរ​ផង ម្នាល​សេ​និយៈ បណ្តា​គ្រូ​ទាំង ៣ ពួក​នោះ
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637652403551960414
ទៅកាន់ទំព័រ៖