ព្រះត្រៃបិដក ភាគ ៨៤

អើ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ឆ្នាំង​ទឹកដោះថ្លា​ឬ។ អើ។ ជន​ណាមួយ ធ្វើ​ឆ្នាំង​ទឹកដោះថ្លា មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម ដូច្នេះ​ទេ។
 [១៩០] បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ព្រះអង្គ​ជា​អ្នក​សំដែង​ពាក្យ​ទៀងត្រង់ សំដែង​តាមកាល សំដែង​ពាក្យពិត សំដែង​ពាក្យ​ប្រាកដ សំដែង​ពាក្យ​មិន​ឃ្លៀងឃ្លាត សំដែង​ពាក្យ​មិន​ប្រែប្រួល​ឬ។ អើ។ ព្រះមានព្រះភាគ​ត្រាស់​ថា ឆ្នាំង​ប្រេង ឆ្នាំង​ទឹកឃ្មុំ ឆ្នាំង​ទឹកអំពៅ ឆ្នាំង​ទឹកដោះស្រស់ ឆ្នាំង​ទឹកផឹក សៀន​ដាក់​ទឹកផឹក កំសៀវ​ដាំទឹក​ផឹក ផ្តិលខាត់​ដាក់​ទឹកផឹក បាយ​ទៀងទាត់ បបរ​ពិត ប្រាកដ​ឬ។ អើ។ បបរ​ណាមួយ ទៀងទាត់ ពិតប្រាកដ ឋិតថេរ មិន​ប្រែប្រួល​ជា​ធម្មតា មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល គេ​ដឹង​បាន​ដោយ​អត្ថ​ដ៏​ពិត និង​អត្ថ​ដ៏​ឧត្តម​ទេ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637652404026647951
ទៅកាន់ទំព័រ៖