ព្រះត្រៃបិដក ភាគ ៨៤

និយាយ​អំពី​ការសង្កត់សង្កិន ៨ លើក អំពី​សេចក្តី​បំប្រួញ អំពី​បុគ្គល​អន្ទោល​ទៅ អំពី​បញ្ញត្តិ​បុគ្គល ព្រោះ​អាស្រ័យ​រូប អំពី​ចិត្ត អំពី​អំពើល្អ​ជាគម្រប់ ៥ អំពី​ការ​ប្លែង​ឫទ្ធិ អំពី​ការសំដែង​អាង ដោយ​ការ​នាំមក​នូវ​ព្រះ​សូត្រ ជាគម្រប់ ៨។


បរិ​ហា​និក​ថា


 [១៩១] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ក្នុង​ទី​ទាំងពួង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ក្នុង​ទី​ទាំងពួង​ឬ។ អើ។ សេចក្តី​សាបសូន្យ​របស់​ព្រះអរហន្ត​ក្នុង​ទី​ទាំងពួង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត ក្នុង​កាល​ទាំងពួង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ក្នុង​កាល​ទាំងពួង​ឬ។ អើ។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637652404344304250
ទៅកាន់ទំព័រ៖