ព្រះត្រៃបិដក ភាគ ៨៤

សេចក្តី​សាបសូន្យ​របស់​ព្រះអរហន្ត ក្នុង​កាល​ទាំងពួង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត​ទាំងអស់ សាបសូន្យ​ចាក​អរហត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត​ទាំងអស់ សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ សេចក្តី​សាបសូន្យ​របស់​ព្រះអរហន្ត​ទាំងអស់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩២] ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ ព្រះអរហន្ត កាលបើ​សាបសូន្យ​ចាក​អរហត្ត តើ​សាបសូន្យ​ចាក​ផល​ទាំង ៤ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (បើដូច្នេះ ខ្ញុំ​សួរ​អ្នក​វិញ) សេដ្ឋី កាល​ទទួល​នូវ​ភាពជា​សេដ្ឋី ព្រោះតែ​ទ្រព្យ ៤ សែន កាលបើ​ទ្រព្យ ១ សែន សាបសូន្យ​ហើយ តើ​ជា​អ្នក​សាបសូន្យ​ចាក​ភាពជា​សេដ្ឋី​ដែរ​ឬ។ អើ។ (ចុះ​សេដ្ឋី) ឈ្មោះថា​សាបសូន្យ​ចាក​សម្បត្តិ​ទាំងអស់​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ សេដ្ឋី កាល​ទទួល​នូវ​ភាពជា​សេដ្ឋី ព្រោះតែ​ទ្រព្យ ៤ សែន កាលបើ​ទ្រព្យ ១ សែន សាបសូន្យ​ហើយ តើ​គួរ​ដើម្បី​សាបសូន្យ ចាក​សម្បត្តិ​ទាំងអស់​ឬ។ អើ។ (អើ បើដូច្នេះ) ព្រះអរហន្ត កាល​សាបសូន្យ​ចាក​អរហត្ត គួរ​ដើម្បី​សាបសូន្យ​ចាក​ផល​ទាំង ៤ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637652404575866730
ទៅកាន់ទំព័រ៖