ព្រះត្រៃបិដក ភាគ ៨៤

 [១៩៦] សោតាបន្ន​បុគ្គល មិន​សាបសូន្យ​ចាក​សោតាបត្តិផល​ទេ​ឬ។ អើ។ ព្រះអរហន្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​សកទាគាមិផល​ទេ​ឬ។ អើ។ ព្រះអរហន្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​អនាគាមិផល​ទេ​ឬ។ អើ។ ព្រះអរហន្ត មិន​សាបសូន្យ​ចាក​អរហត្ត​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩៧] សោតាបន្ន​បុគ្គល មិន​សាបសូន្យ​ចាក​សោតាបត្តិផល​ទេ​ឬ។ អើ។ អនាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​អនាគាមិផល​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​សកទាគាមិផល​ទេ​ឬ។ អើ។ អនាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​អនាគាមិផល​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩៨] សោតាបន្ន​បុគ្គល មិន​សាបសូន្យ​ចាក​សោតាបត្តិផល​ទេ​ឬ។ អើ។ សកទាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​សកទាគាមិផល​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637652405134616611
ទៅកាន់ទំព័រ៖