ព្រះត្រៃបិដក ភាគ ៨៤
[១៩៩] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ ព្រះអរហន្ត កាលបើសាបសូន្យចាកអរហត្តហើយ នឹងតាំងនៅក្នុងទីណាវិញ។ (នឹងតាំងនៅ) ក្នុងអនាគាមិផល។ អនាគាមិបុគ្គល កាលបើសាបសូន្យចាកអនាគាមិផលហើយ នឹងតាំងនៅក្នុងទីណាវិញ។ (នឹងតាំងនៅ) ក្នុងសកទាគាមិផល។ សកទាគាមិបុគ្គល កាលបើសាបសូន្យចាកសកទាគាមិផលហើយ នឹងតាំងនៅក្នុងទីណាវិញ។ (នឹងតាំងនៅ) ក្នុងសោតាបត្តិផល។ សោតាបន្នបុគ្គល កាលបើសាបសូន្យចាកសោតាបត្តិផល នឹងតាំងនៅក្នុងបុថុជ្ជនភូមិវិញឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អ្នកចូរដឹងនូវកំហុស (របស់អ្នក) ចុះ ព្រះអរហន្ត កាលបើសាបសូន្យចាកអរហត្តហើយ នឹងតាំងនៅក្នុងអនាគាមិផលវិញ អនាគាមិបុគ្គល កាលបើសាបសូន្យចាកអនាគាមិផលហើយ នឹងតាំងនៅក្នុងសកទាគាមិផលវិញ សកទាគាមិបុគ្គល កាលបើសាបសូន្យចាកសកទាគាមិផលហើយ នឹងតាំងនៅក្នុងសោតាបត្តិផលវិញ ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល កាលបើសាបសូន្យចាកសោតាបត្តិផលហើយ នឹងតាំងនៅក្នុងបុថុជ្ជនភូមិវិញ ដូច្នេះដែរ។
ID: 637652405401022942
ទៅកាន់ទំព័រ៖