ព្រះត្រៃបិដក ភាគ ៨៤
[២០០] ព្រះអរហន្ត កាលបើសាបសូន្យចាកអរហត្ត នឹងតាំងនៅក្នុងសោតាបត្តិផលវិញឬ។ អើ។ (ព្រះអរហន្ត) ធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ក្នុងលំដាប់នៃសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សោតាបន្នបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ ព្រះអរហន្ត (លះកិលេសបានច្រើនជាង)។ បើព្រះអរហន្ត លះកិលេសបានច្រើនជាងហើយ ព្រះអរហន្ត សាបសូន្យចាកអរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគប្បីពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ដូច្នេះដែរ។
[២០១] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សកទាគាមិបុគ្គលក្តី លោកណា លះកិលេសបានច្រើនជាង។ ព្រះអរហន្ត (លះកិលេសបានច្រើនជាង)។ បើព្រះអរហន្ត លះកិលេសបានច្រើនជាង ហើយព្រះអរហន្តសាបសូន្យចាកអរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផល ដូច្នេះដែរ។
ID: 637652405750867339
ទៅកាន់ទំព័រ៖