ព្រះត្រៃបិដក ភាគ ៨៤
[២០៦] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សោតាបន្នបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។ ព្រះអរហន្ត (ចំរើនមគ្គច្រើនជាង)។ បើព្រះអរហន្ត ចំរើនមគ្គច្រើនជាង ហើយព្រះអរហន្ត សាបសូន្យចាកអរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ដូច្នេះដែរ។
[២០៧] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សោតាបន្នបុគ្គលក្តី លោកណា ចំរើនសតិប្បដ្ឋានបានច្រើនជាង។បេ។ ចំរើនសម្មប្បធាន ចំរើនឥទ្ធិបាទ ចំរើនឥន្រ្ទិយ ចំរើនពលៈ ចំរើនពោជ្ឈង្គៈ ច្រើនជាង។ ព្រះអរហន្ត (ចំរើនច្រើនជាង)។ បើព្រះអរហន្ត ចំរើនពោជ្ឈង្គៈច្រើនជាង ហើយព្រះអរហន្ត សាបសូន្យចាកអរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ដូច្នេះដែរ។
ID: 637652406504929249
ទៅកាន់ទំព័រ៖