ព្រះត្រៃបិដក ភាគ ៨៤
[២០៨] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី សកទាគាមិបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈច្រើនជាង។ ព្រះអរហន្ត (ចំរើនច្រើនជាង)។ បើព្រះអរហន្ត ចំរើនពោជ្ឈង្គៈច្រើនជាង ហើយព្រះអរហន្ត សាបសូន្យចាកអរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផល ដូច្នេះដែរ។
[២០៩] ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រះអរហន្តក្តី អនាគាមិបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈច្រើនជាង។ ព្រះអរហន្ត (ចំរើនច្រើនជាង)។ បើព្រះអរហន្ត ចំរើនពោជ្ឈង្គៈច្រើនជាង ហើយព្រះអរហន្ត សាបសូន្យចាកអរហត្ត ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ដូច្នេះដែរ។
ID: 637652406786022890
ទៅកាន់ទំព័រ៖