ព្រះត្រៃបិដក ភាគ ៨៤
[២១០] អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គលក្តី សោតាបន្នបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈច្រើនជាង។ អនាគាមិបុគ្គល (ចំរើនច្រើនជាង)។ បើអនាគាមិបុគ្គល ចំរើនពោជ្ឈង្គៈច្រើនជាង ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ដូច្នេះដែរ។
[២១១] អនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ អនាគាមិបុគ្គលក្តី សកទាគាមិបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈច្រើនជាង។ អនាគាមិបុគ្គល (ចំរើនច្រើនជាង)។ បើអនាគាមិបុគ្គល ចំរើនពោជ្ឈង្គៈច្រើនជាង ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផល ដូច្នេះដែរ។
ID: 637652407046960407
ទៅកាន់ទំព័រ៖