ព្រះត្រៃបិដក ភាគ ៨៤
[២១២] សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អើ។ សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ សកទាគាមិបុគ្គលក្តី សោតាបន្នបុគ្គលក្តី លោកណា ចំរើនមគ្គច្រើនជាង។បេ។ ចំរើនពោជ្ឈង្គៈច្រើនជាង។ សកទាគាមិបុគ្គល (ចំរើនច្រើនជាង)។ បើសកទាគាមិបុគ្គល ចំរើនពោជ្ឈង្គៈច្រើនជាង ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផល ម្នាលអ្នកដ៏ចំរើន ព្រោះហេតុនោះ អ្នកគួរពោលថា សោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផល ដូច្នេះដែរ។
[២១៣] ព្រះអរហន្ត ឃើញនូវទុក្ខសច្ច ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវទុក្ខសច្ច ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវសមុទយសច្ច ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវសមុទយសច្ច ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវនិរោធសច្ច ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។
ID: 637652407308366792
ទៅកាន់ទំព័រ៖