ព្រះត្រៃបិដក ភាគ ៨៤
សោតាបន្នបុគ្គល ឃើញនូវនិរោធសច្ច ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវមគ្គ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវមគ្គ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវសច្ចៈ ៤ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល ឃើញនូវសច្ចៈ ៤ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១៤] ព្រះអរហន្ត ឃើញនូវទុក្ខសច្ចៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល ឃើញនូវទុក្ខសច្ចៈ ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ឃើញនូវសមុទយសច្ចៈ។បេ។ ឃើញនូវនិរោធសច្ច។បេ។ ឃើញនូវមគ្គ។បេ។ ឃើញនូវសច្ចៈ ៤ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល ឃើញនូវសច្ចៈ ៤ ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652407531179282
ទៅកាន់ទំព័រ៖