ព្រះត្រៃបិដក ភាគ ៨៤

 [២១៥] ព្រះអរហន្ត ឃើញ​នូវ​ទុក្ខ​សច្ចៈ ហើយ​ព្រះអរហន្ត​សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ អនាគាមិ​បុគ្គល ឃើញ​នូវ​ទុក្ខ​សច្ចៈ ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត ឃើញ​នូវ​សមុទយ​សច្ចៈ។បេ។ ឃើញ​នូវ​និរោធ​សច្ច។បេ។ ឃើញ​នូវ​មគ្គ។បេ។ ឃើញ​នូវ​សច្ចៈ ៤ ហើយ​ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ អនាគាមិ​បុគ្គល ឃើញ​នូវ​សច្ចៈ ៤ ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៦] អនាគាមិ​បុគ្គល ឃើញ​នូវ​ទុក្ខ​សច្ចៈ ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អើ។ សោតាបន្ន​បុគ្គល ឃើញ​នូវ​ទុក្ខ​សច្ចៈ ហើយ​សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល ឃើញ​នូវ​សមុទយ​សច្ចៈ។បេ។ ឃើញ​នូវ​និរោធ​សច្ច។បេ។ ឃើញ​នូវ​មគ្គ។បេ។ ឃើញ​នូវ​សច្ចៈ ៤ ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អើ។ សោតាបន្ន​បុគ្គល ឃើញ​នូវ​សច្ចៈ ៤ ហើយ​សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637652407756804732
ទៅកាន់ទំព័រ៖