ព្រះត្រៃបិដក ភាគ ៨៤

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល ឃើញ​នូវ​ទុក្ខ​សច្ចៈ ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អើ។ សកទាគាមិ​បុគ្គល ឃើញ​នូវ​ទុក្ខសច្ច ហើយ​សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល ឃើញ​នូវ​សមុទយសច្ច។បេ។ ឃើញ​នូវ​និរោធ​សច្ច។បេ។ ឃើញ​នូវ​មគ្គ។បេ។ ឃើញ​នូវ​សច្ចៈ ៤ ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អើ។ សកទាគាមិ​បុគ្គល ឃើញ​នូវ​សច្ចៈ ៤ ហើយ​សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៧] សកទាគាមិ​បុគ្គល ឃើញ​នូវ​ទុក្ខសច្ច ហើយ​សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អើ។ សោតាបន្ន​បុគ្គល ឃើញ​នូវ​ទុក្ខសច្ច ហើយ​សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​បុគ្គល ឃើញ​នូវ​សមុទយសច្ច។បេ។ ឃើញ​នូវ​និរោធ​សច្ច។បេ។ ឃើញ​នូវ​មគ្គ។បេ។ ឃើញ​នូវ​សច្ចៈ ៤ ហើយ​សកទាគាមិ​បុគ្គល សាបសូន្យ​ចាក​សកទាគាមិផល​ឬ។ អើ។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637652407986336150
ទៅកាន់ទំព័រ៖