ព្រះត្រៃបិដក ភាគ ៨៤
សោតាបន្នបុគ្គល ឃើញនូវសច្ចៈ ៤ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១៨] សោតាបន្នបុគ្គល ឃើញនូវទុក្ខសច្ច ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត ឃើញនូវទុក្ខសច្ច ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបន្នបុគ្គល ឃើញនូវសមុទយសច្ច។បេ។ ឃើញនូវនិរោធសច្ច។បេ។ ឃើញនូវមគ្គសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ ព្រះអរហន្ត ឃើញនូវសច្ចៈ ៤ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១៩] សកទាគាមិបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយសកទាគាមិបុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អើ។ ព្រះអរហន្ត ឃើញនូវសច្ចៈ ៤ ហើយព្រះអរហន្ត មិនសាបសូន្យចាកអរហត្តផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652408233366699
ទៅកាន់ទំព័រ៖