ព្រះត្រៃបិដក ភាគ ៨៤
[២២០] អនាគាមិបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយអនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផលទេឬ។ អើ។ ព្រះអរហន្ត ឃើញនូវសច្ចៈ ៤ ហើយព្រះអរហន្តមិនសាបសូន្យចាកអរហត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២២១] សោតាបន្នបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយសោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផលទេឬ។ អើ។ អនាគាមិបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយអនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២២២] សកទាគាមិបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយសកទាគាមិបុគ្គល មិនសាបសូន្យចាកសកទាគាមិផលទេឬ។ អើ។ អនាគាមិបុគ្គល ឃើញនូវទុក្ខសច្ច។បេ។ ឃើញនូវសច្ចៈ ៤ ហើយអនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652408506179441
ទៅកាន់ទំព័រ៖