ព្រះត្រៃបិដក ភាគ ៨៤

 [២២៣] សោតាបន្ន​បុគ្គល ឃើញ​នូវ​ទុក្ខសច្ច។បេ។ ឃើញ​នូវ​សច្ចៈ ៤ ហើយ​សោតាបន្ន​បុគ្គល មិន​សាបសូន្យ​ចាក​សោតាបត្តិផល​ទេ​ឬ។ អើ។ សកទាគាមិ​បុគ្គល ឃើញ​នូវ​ទុក្ខសច្ច។បេ។ ឃើញ​នូវ​សច្ចៈ ៤ ហើយ​សកទាគាមិ​បុគ្គល មិន​សាបសូន្យ​ចាក​សកទាគាមិផល​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២២៤] ព្រះអរហន្ត លះ​រាគៈ​ហើយ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ សោតាបន្ន​បុគ្គល លះ​សក្កា​យទិដ្ឋិ ហើយ​សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត លះ​រាគៈ​ហើយ ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ សោតាបន្ន​បុគ្គល លះ​វិចិកិច្ឆា។បេ។ លះ​សីលព្វត​បរា​មា​សៈ។បេ។ លះ​រាគៈ​ដែល​ជា​ដំណើរ​ទៅកាន់​អបាយ។បេ។ លះ​ទោសៈ​ដែល​ជា​ដំណើរ​ទៅកាន់​អបាយ។បេ។ លះ​មោហៈ​ដែល​ជា​ដំណើរ​ទៅកាន់​អបាយ ហើយ​សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637652408731647999
ទៅកាន់ទំព័រ៖