ព្រះត្រៃបិដក ភាគ ៨៤
ព្រះអរហន្ត លះទោសៈ។បេ។ លះមោហៈ លះមានះ លះទិដ្ឋិ លះវិចិកិច្ឆា លះថីនៈ លះឧទ្ធច្ចៈ លះអហិរិកៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល លះសក្កាយទិដ្ឋិ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះអនោត្តប្បៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សោតាបន្នបុគ្គល លះវិចិកិច្ឆា។បេ។ លះសីលព្វតបរាមាសៈ។បេ។ លះរាគៈដែលជាដំណើរទៅកាន់អបាយ។បេ។ លះទោសៈដែលជាដំណើរទៅកាន់អបាយ។បេ។ លះមោហៈដែលជាដំណើរទៅកាន់អបាយ ហើយសោតាបន្នបុគ្គល សាបសូន្យចាកសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២២៥] ព្រះអរហន្ត លះរាគៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយ
ID: 637652408952116716
ទៅកាន់ទំព័រ៖