ព្រះត្រៃបិដក ភាគ ៨៤
សកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះរាគៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល លះវិចិកិច្ឆា។បេ។ លះសីលព្វតបរាមាសៈ។បេ។ លះកាមរាគដ៏គ្រោតគ្រាត។បេ។ លះព្យាបាទដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះទោសៈ។បេ។ លះអនោត្តប្បៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ សកទាគាមិបុគ្គល លះសក្កាយទិដ្ឋិ។បេ។ លះព្យាបាទដ៏គ្រោតគ្រាត ហើយសកទាគាមិបុគ្គល សាបសូន្យចាកសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២២៦] ព្រះអរហន្ត លះរាគៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល លះសក្កាយទិដ្ឋិ ហើយអនាគាមិបុគ្គល សាបសូន្យចាកអនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត លះរាគៈ ហើយព្រះអរហន្ត សាបសូន្យចាកអរហត្តឬ។ អើ។ អនាគាមិបុគ្គល លះវិចិកិច្ឆា។បេ។
ID: 637652409172273150
ទៅកាន់ទំព័រ៖