ព្រះត្រៃបិដក ភាគ ៨៤

លះ​សីលព្វត​បរា​មា​សៈ លះ​កាមរាគ​ដ៏​ស្រាលស្តើង លះ​ព្យាបាទ​ដ៏​ស្រាលស្តើង ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត​លះ​ទោសៈ។បេ។ លះ​អនោត្តប្បៈ ហើយ​ព្រះអរហន្ត សាបសូន្យ​ចាក​អរហត្ត​ឬ។ អើ។ អនាគាមិ​បុគ្គល លះ​សក្កា​យទិដ្ឋិ។បេ។ លះ​ព្យាបាទ​ដ៏​ស្រាលស្តើង ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២២៧] អនាគាមិ​បុគ្គល លះ​សក្កា​យទិដ្ឋិ ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អើ។ សោតាបន្ន​បុគ្គល លះ​សក្កា​យទិដ្ឋិ ហើយ​សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគាមិ​បុគ្គល លះ​សក្កា​យទិដ្ឋិ ហើយ​អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល​ឬ។ អើ។ សោតាបន្ន​បុគ្គល លះ​វិចិកិច្ឆា។បេ។ លះ​មោហៈ ដែល​ជា​ដំណើរ​ទៅកាន់​អបាយ ហើយ​សោតាបន្ន​បុគ្គល
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637652409401179130
ទៅកាន់ទំព័រ៖